Saturday, January 16, 2016


 ប្រវត្តិសង្ខេបរបស់កុំព្យូរទ័រ
ពេលបច្ចុប្បន្ននេះយើងកំពុងលាតត្រដាងនូវការផ្លាស់ប្តូរបច្ចេកវិទ្យាដ៏ឆាប់រហ័សក្នុងទ្រង់ទ្រាយ​ធំ។ ទោះជាយ៉ាងណាក៏ដោយមានប្រទេសជាច្រើន កាលពីមុនបច្ចេកវិទ្យាគឺត្រូវបានគេជម្រុញ​យ៉ាងពេញលេញ ដើម្បីអភិវឌ្ឍទៅជាកុំព្យូរទ័រ។ ដោយមិនមាន កុំព្យូរទ័រស្នាដៃខាងផ្នែកបច្ចេកវិទ្យា​កាលពីអតីតកាល គឺមិនអាចទៅរួចទេ ដើម្បីកោតសរសើរនូវការចូលរួមចំណែកយ៉ាងពេញលេញ​ របស់វាយើងត្រូវស្វែងយល់ពីប្រវត្តិ និងការវិវត្តន៍របស់វា។ នៅពេលដែលការពិភាក្សាដ៏ស្មុគស្មាញ​ប៉ុន្តែបើមើល ពីប្រវត្តិខ្លីៗពីការអភិវឌ្ឍន៍កុំព្យូរទ័រនោះគឺវាអាចទៅរួច។ នៅក្នុងពន្លកនៃគំនិតរបស់​មនុស្សទាក់ទងនឹងចំនួនលេខ មនុស្សប្រើប្រាស់ម្រាមដៃម្រាមជើង ដើម្បីបង្ហាញពី សកម្មភាព​ទាក់​ទង និងផ្នែកគណិតវិទ្យាជាមួលដ្ឋានបន្ទាប់មកទៀត បុព្វបុរសយើងបានយល់ដឹងថាដោយសារតែ​ការប្រើប្រាស់វត្ថុតំណាងឲ្យ ខ្ទង់លេខ (Digit) ពួកគេអាចធ្វើការគណនាចំនួន ដ៏ច្រើនលើសលប់ លើសពីចំនួនម្រាមដៃម្រាមជើង របស់ពួកគេទៅទៀត។ សំបកងាវ ឆ្អឹងសត្វ ចំនួនវត្ថុ អាចត្រូវបាន​គេប្រើក្នុងការរាប់ចំនួន ប៉ុន្តែការពិតនោះគឺថា ពាក្យថា Calculate គឺត្រូវបានគេបំបែកចេញពី ពាក្យ​ Calculus ដែលជាពាក្យឡាតាំងសម្គាល់ឲ្យថ្មតូចៗ ដែលវាបាន លើកឡើងថា គ្រួស ឬអង្កាំ គឺត្រូវ​បានគេរៀបដើម្បីបង្កើតជាក្បាច់រាប់លេខ (abacus) មួយប្រភេទដែលជាឧបករណ៍ បង្កើតដោយ​មនុស្សដែលអាចយកជាការបាន។

Blaise Pascal ជាគណិតវិទូជនជាតិបារាំងបានបង្កើតអ្វីដែលគេជឿថាជាម៉ាស៊ីនបូកលេខ ដំបូង​ក្នុងឆ្នាំ ១៦៤២ ដែលមានឈ្មោះថា Mechanical Adding Machine ម៉ាស៊ីននេះអាចសម្របខ្លួនដូចនឹង​គោលការណ៍ប្រើប្រាស់ abacus ដែរ ប៉ុន្តែវាខុសគ្នាត្រង់ការប្រើប្រាស់ដៃក្នុងការរាប់ចំនួន។ ផ្ទុយទៅ​វិញ Pascal បានប្រើប្រាស់ កងរង្វិលដើម្បីរំកិលខ្ទង់ ចំនួនគោលការណ៍រាប់ខ្សែអាត់ (Tape Recorders) ឬឧបករណ៍រាប់ចំងាយ (odometers)។ នៅក្នុងឆ្នាំ ១៦៧៤ លោក Gottfried Wihalm Von Leibnitz បានអភិវឌ្ឍម៉ាស៊ីន Pascal ដើម្បីឲ្យវាអាចធ្វើប្រមាណវិធីគុណ និងចែក ឲ្យកាន់តែងាយ​ស្រួលឡើងដូចដែលវាធ្លាប់ត្រូវបានគេប្រើដើម្បី បូក ដក។ នៅពេលដែលអាយុកាលនៃឧស្សាហ​នីយកម្មបានរីកដុះដាល់ពាស់ពេញទ្វីបអឺរ៉ុប។ ម៉ាស៊ីនបានក្លាយទៅជាឧបករណ៍ក្នុងវិស័យកសិកម្ម និង ផលិតកម្ម ការកែឆ្នៃ ដែលបង្កើតឲ្យមានការផ្លាស់ប្តូរដ៏ប្រសើរបំផុតនៅក្នុងប្រវត្តិនៃបដិវត្តន៍ ឧស្សាហកម្មហើយ និងប្រវត្តិរបស់កុំព្យូរទ័រ គឺលេចឡើងផ្នែកបច្ចេកទេសដែលកែឆ្នៃដោយបុរស​ជនជាតិបារាំងម្នាក់ ឈ្មោះ Joseph Jacquard ។ 

ដល់សតវត្សទី ១៩ លោក Charles Babbage បានរកឃើញម៉ាស៊ីនមួយដែលអាចបំពេញការ​គណនាផ្នែកគណិតវិទ្យាដែលម៉ាស៊ីននេះអាចរក្សាតម្លៃលេខ នៅក្នុង Memory របស់វា ហើយ បង្ហាញពីការប្រៀបធៀបបែបតក្កវិជ្ជា នៅក្នុងចំណោមតម្លៃទាំងអស់នោះ គាត់បានហៅវាថាជាម៉ា​ស៊ីនវិភាគ (Analytical Engine) ។ ម៉ាស៊ីនរបស់គាត់មិនទាន់ ត្រូវបានគេបង្កើតទេ គឺវាខ្វះចំណុច​មួយ​គឺខ្វះអេឡិចត្រូនិច។ ក្រោយមកលោក Herman Hollerith កាលពីមុនចាប់អារម្មណ៍ និងគោលគំនិត​របស់ Punched Card ក្នុងការកត់ត្រា Data នៅក្នុងចុងទសវត្សឆ្នាំ ១៨៨០។ ក្រោយមកទៀតម៉ាស៊ីន Hollerith មានភាពជោគជ័យយ៉ាងច្រើនវាបានកាត់បន្ថយពេលវេលា ២/៣ ដែលត្រូវប្រើដើម្បី​គណនាលទ្ធផលមកវិញ វារកចំណូលឲ្យក្រុមហ៊ុនដែលបានផលិតម៉ាស៊ីននេះនៅក្នុងឆ្នាំ ១៩១១ ក្រុមហ៊ុននេះបានបញ្ចូលគ្នាជាមួយគូប្រកួតប្រជែង របស់ខ្លួនដើម្បីបង្កើតទៅក្រុមហ៊ុន International Business Machine (IBM) ។
      ENIAC (Electronic Numberical Intergrator and Computer) គឺជាកុំព្យូរទ័រអេឡិចត្រូចនិចទំនើប​ដំបូងបង្អស់វា ត្រូវបានបង្កើតឡើងពេញលេញក្នុងឆ្នាំ ១៩៤៦ នៅសាលារៀនមួយនៃសាកលវិទ្យា​ល័យElectical Engineering Pennsylvania ។ ម៉ាស៊ីននេះគ្មានផ្នែកចល័តទេតែវាអាចបង្កើតកម្មវិ​ធី​បានហើយមានសមត្ថភាពផ្ទុកនូវការគណនាស្មុកស្មាញ ម៉ាស៊ីននេះប្រើ Vacuum Tube ប្រហែលជា ១៨០០០ អំពូល។ 

កុំព្យូរទ័រដែលប្រើបច្ចេកវិទ្យា   Vacuum Tube    ត្រូវបានគេហៅថាកុំព្រួទ័រជំនាន់ទី ១ កុំព្យូរទ័រ ENIAC អាចធ្វើប្រមាណវិធីក្នុងល្បឿន ០.២ millisecond ឬអាចធ្វើការគណនាបាន 5000 ដងក្នុង​មួយវិនាទី។ វាមានទំហំ 1500square feet លើផ្ទៃរាប ហើយវាអាចធ្វើការដោះស្រាយបញ្ហា ឬដំណើរ​បានតែកម្មវិធីមួយប៉ុណ្ណោះក្នុងមួយដង។

នៅឆ្នាំ ១៩៥០ សហគ្រាស Remington Rand បានផលិតម៉ាស៊ីន UNIVAC1 (Universal Automatic Calculator) វាអាចគណនាក្នុងអត្រា ១០,០០០ ដងក្នុងមួយវិនាទី។ នៅក្នុងឆ្នាំ ១៩៥៧ IBM អភិវឌ្ឍម៉ាស៊ីន IBM 704 ដែលអាច គណនា ១០០,០០០ ដង ក្នុងមួយវិនាទី។ 

ក្នុងទស្សវត្ស ១៩៥០ Transistor គឺត្រូវបានគេបង្កើត និងផ្លាស់ប្តូរ Vacuum Tube រាប់ពាន់អំពូល​ដែល​ត្រូវបានពី ២០០,០០០ ទៅដល់ ២៥០,០០០ ក្នុងមួយវិនាទី។ Computer Transistor តំណាងឲ្យកុំព្យូរ​ទ័រទី ២ វាមិនមែនមកទល់នឹងពាក់កណ្តាលទសវត្ស ឆ្នាំ ១៩៦០ ទេ ដែលកុំព្យូរទ័រជំនាន់ទី ៣ ត្រូវ​បានគេផលិតប្រើប្រាស់។ ទាំងអស់នេះត្រូវបានបន្ថែមតយអក្សរដោយបច្ចេកវិទ្យា Solid State ហើយអភិវឌ្ឍជា Intergrade Circuitry វិញ នៅឆ្នាំ ១៩៧១ កុំព្យូរទ័រជំនាន់ទី ៤ ត្រូវបានគេបញ្ចូល​អក្សរដោយមានការដាក់បញ្ចូលនូវ Circuit បន្ថែមដោយ បង្កើនកម្មវិធីចំរុះ និងអាចរក្សាទុកអង្គចង​ចាំជាក់ស្តែង។ ទសវត្សនៅឆ្នាំ ១៩៨០ កុំព្យូរទ័រជំនាន់ទី ៥ បានបង្កើនល្បឿនគណាពី ៣ ទៅ ៥ លានដងក្នុងមួយវិនាទី និងអាចទទួលពាក្យបញ្ជាពី ១០ ទៅ ១៥ លានដងក្នុងមួយវិនាទី។

អាយុកាលរបស់ Microcomputer ចាប់ផ្តើមនៅ ឆ្នាំ ១៩៧៥ នៅពេលដែលក្រុមហ៊ុនមួយឈ្មោះថា MITS បានណែនាំនូវម៉ូដែល ALTAIR8800 កុំព្យូរទ័រនេះបង្កើតកម្មវិធីដោយការចុច។ នៅក្នុងឆ្នាំ ១៩៧៧ ក្រុមហ៊ុន Commodore and Radio Shack Personal Computer ពួកគេបានផលិតវា ដោយមាន​ Steve Jobs and Steve Wozniak បានប្រកាសថាពួកគេនឹងបង្កើតវាដែរ ដោយពួកគេបានច្នៃកុំព្យូរទ័រ​នោះក្នុងខណៈពេលពួកគេកំពុងរៀនក្នុងសាកលវិទ្យាល័យ។  ផលិតកម្មទ្រង់ទ្រាយធំចាប់ផ្តើមនៅ​ឆ្នាំ ១៩៧៩ ហើយនៅចុងឆ្នាំ ១៩៨១ វាគឺជារយៈពេលនៃការលក់កុំព្យូរទ័រផ្ទាល់ខ្លួនដាច់បំផុត។

ខែ កក្កដា ឆ្នាំ ១៩៨២ កុំព្យូរទ័រផ្ទាល់ខ្លួន របស់ក្រុមហ៊ុន IBM បានចាប់កំណើតឡើង ហើយ​មានមនុស្សជាច្រើន បានអះអាងថាពិភពលោកបានផ្លាស់ប្តូរជារៀងរហូត។
        
     

Saturday, January 9, 2016


Saturday, December 5, 2015

ប្រព័ន្ធអ៊ិនធើណែតអាចប្រើប្រាស់ដូចជាៈ 
- Communication and collaborate: Send electronic mail messages; transmit documents and data; participate in electronic conferences.
- Access Information: Search for documents, databases, and library card catalogs; read electronic brochures, manuals, books, and advertisements.
- Participate in discussions: Join interactive discussion groups; conduct voice transmission.
- Supply information: Transfer computer files of text, computer programs, graphics, animations, sound, or videos.
- Find entertainment: Play interactive video games; view short video clips; listen to sound and music clips; read illustrated and even animated magazines and books.
- Exchange business transactions: Advertise, sell, and purchase goods and service.

    ក.ដំណោះស្រាយបច្ចេកទេសវិទ្យា (Technical Approach)
                  គឺជាការបង្ហាញតាមលកខណៈគណិតវិទ្យាដោយផ្អែកលើគម្រូដើម្បីសិក្សាប្រព័ន្ធព័ត៌មានក៏ដូចជា​បច្ចេក​វិទ្យា​រូប​​វ័ន្ត​ហើយ នឹងសមត្ថភាពផ្លូវការនៃប្រព័ន្ធទាំងនេះ គោលការណ៍ដែល មានក្នុងវិធី សា ស្រ្ត Technical គឺមានដូចជាៈ
         - Computer Science: ជាប់ពាក់ព័ន្ធជាមួយការបង្កើតទ្រឹស្តីនៃសមត្ថភាពគណនាវិធីសាស្ត្រ នៃ​
            ការគណនា ហើយនឹង​វិធីសាស្ត្រដំណើរការ (Access) និងផ្ទុកទិន្នន័យ (Storage) ឲ្យមាន​
          ប្រសិទ្ធ​ភាព។
       - Management Science: បង្ហាញីការអភិវឌ្ឍន៍គម្រូសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត នឹងការ​
           អនុវត្តន៍ការគ្រប់គ្រង។
      ​​  - Operation Research: ផ្តោតទៅលើបច្ចេកទេសគណិតវិទ្យាដើម្បីធ្វើឲ្យទំនើបឡើង នូវវិធីសា​
          ស្រ្ត​នៃការ វាស់វែង ដែល​ត្រូវបានគេជ្រើសរើសឡើង ដូចជាការធ្វើដំណើរ ការគ្រប់គ្រង​
           សន្និធិ (Inventory Control) ហើយនឹងថ្លៃដើមនៃ​ប្រតិបត្តិ​ការ។ 
     ខ. ដំណោះស្រាយអាកប្បកិរិយា (Behavioral Approach)
                  ផ្នែកដែលសំខាន់មួយនៃវិស័យប្រព័ន្ធព័ត៌មាន (Information Systems) គឺជាប់ទាក់ទងនឹង​បញ្ហាអាកប្បកិរិយា​ដែលលេចឡើងក្នុងការអភិវឌ្ឍន៍ និងការថែរក្សារយៈពេលយូរនៃ​ប្រព័ន្ធព័ត៌​មាន​ដែលមានដូចជាៈ សមាហរកម្មយុទ្ធ​សាស្រ្តក្រុមហ៊ុន (Strategic Business Integration) ការរចនាម៉ូត (Design) ការអនុវត្តន៍ការងារ (Implementation) ការប្រើ​ប្រាស់ធនធាន (Utilization) ហើយ​នឹងការ​គ្រប់​គ្រងគឺមិនអាចត្រូវបានគេ ស្រាវជ្រាវជាមួយនឹងគម្រូនៃវិធីសាស្ត្រ Technical  Approach បាន​ទេ។ គោលការណ៍អាកប្បកិរិយាទាំងនោះកើតចេញពីទ្រឹស្តី នឹងគោលគំនិតសំខាន់ៗមានដូចជាៈ
        - Sociology: សិក្សាពីប្រព័ន្ធព័ត៌មានជាមួយការយល់ឃើញ​ចំពោះក្រុមហើយក្រុម​ហ៊ុនផ្តោត​
          លើ​ការអភិវឌ្ឍន៍ប្រព័ន្ធថា​តើប្រព័ន្ធមានផលប៉ះពាល់ដូចម្តេចទៅលើបុគ្គលម្នាក់ៗ ក្រុម នឹង​
          អង្គភាព​ទាំងមូល។
        - Psychology: សិក្សាអំពីប្រព័ន្ធព័ត៌មានជាមួយនឹងចំំណាប់អារម្មណ៍ថា​តើអញនកធ្វើសេចក្តី​
          សម្រេចចិត្តទាក់ទងធន​ធានមនុស្សទទួលដឹង និងប្រើប្រាស់ប្រព័ន្ធព័ត៌មាន​ជាផ្លូវការដោយ​
          របៀបណា។
       - Economic: សិក្សាលើប្រព័ន្ធព័ត៌មានជាមួយនឹងចំណាប់អារម្មណ៍​អ្វីដែលប្រព័ន្ធបានប៉ះ​ទង្គិច​
        ទៅ​លើការត្រួតពិនិត្យ​នឹងប្រព
 

Saturday, October 31, 2015


     ប្រព័ន្ធព័ត៌មានគេអាចកំណត់និយមន័យតាមបែបបច្ចេកថាជាសំណុំនៃធាតុផ្សំដែលជាប់​ទាក់
ទង​គ្នា​​​ដែលប្រមូល និងទទួលមកវិញដំណើរ​រក្សា​​ទុក ហើយ​និងចែកចាយព័ត៌មាន ដើម្បីគាំ​ទ្រ​​ការ​​ធ្វើ​សេចក្តីសម្រេចចិត្ត ការសហ​ប្រតិបត្តិ​ការ និងការត្រួត​ពិនិត្រ​​នៅ​ក្នុង​​អង្គ​​ភាព។ បន្ថែម​លើ​​គុណ​​​​​​សម្បត្តិខាង​​លើវា​ក៏អាច​ជួយអ្នក​គ្រប់​គ្រង ក៏ដូច​ជា​បុគ្គ​លិក​ឲ្យ​គិតវិភាគ​បញ្ហា​លាត​ត្រដាង​​នូវ​បញ្ហា​​​ស្មុគ​ស្មាញ និងបង្កើតនូវផលិតផលថ្មី។

          ព័ត៌មាន (Information) មាន​ន័យ​ថាជា​ទិន្ន​ន័យ (Data) ដែល​បញ្ជូន​ចូល​ក្នុង​ទម្រង់​មួយ​​ដែល​មាន​អត្ថន័យ​ និង​មានប្រយោជន៍​ដល់មនុស្សជុំវិញ​ខ្លួន។ 
        ទិន្នន័យ (Data) គឺជាសង្វាក់​នៃ​ព័ត៌​មាន​ដើមដែល​តំណាង​ឲ្យ​ព្រឹត្តិ​ការណ៍​កើត​ឡើង​ក្នុង​អង្គ​ភាព​ ឬ​ក៏​ជា​បរិយា​កាស​ដែល​អាច​មើល​ឃើញ​មុន​ពេល​ដែល​ពួកវា ត្រូវ​បាន​គេ​រៀប​ចំ​ចូល ទៅ​ក្នុង​ទម្រង់​មួយ​ដែល​មនុស្ស​អាច​យល់​ និង​ប្រើ​ប្រាស់​បាន។

Sample Text

About Me

Powered by Blogger.

Sample text

Text Widget

Social Icons

Followers

Featured Posts

Social Icons

Pages

Unordered List

Social Icons

Video

Popular Posts

Our Facebook Page