ក.ដំណោះស្រាយបច្ចេកទេសវិទ្យា (Technical Approach)
គឺជាការបង្ហាញតាមលកខណៈគណិតវិទ្យាដោយផ្អែកលើគម្រូដើម្បីសិក្សាប្រព័ន្ធព័ត៌មានក៏ដូចជាបច្ចេកវិទ្យារូបវ័ន្តហើយ នឹងសមត្ថភាពផ្លូវការនៃប្រព័ន្ធទាំងនេះ គោលការណ៍ដែល មានក្នុងវិធី សា ស្រ្ត Technical គឺមានដូចជាៈ
- Computer Science: ជាប់ពាក់ព័ន្ធជាមួយការបង្កើតទ្រឹស្តីនៃសមត្ថភាពគណនាវិធីសាស្ត្រ នៃ
ការគណនា ហើយនឹងវិធីសាស្ត្រដំណើរការ (Access) និងផ្ទុកទិន្នន័យ (Storage) ឲ្យមាន
ប្រសិទ្ធភាព។
- Management Science: បង្ហាញីការអភិវឌ្ឍន៍គម្រូសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត នឹងការ
អនុវត្តន៍ការគ្រប់គ្រង។
- Operation Research: ផ្តោតទៅលើបច្ចេកទេសគណិតវិទ្យាដើម្បីធ្វើឲ្យទំនើបឡើង នូវវិធីសា
ស្រ្តនៃការ វាស់វែង ដែលត្រូវបានគេជ្រើសរើសឡើង ដូចជាការធ្វើដំណើរ ការគ្រប់គ្រង
សន្និធិ (Inventory Control) ហើយនឹងថ្លៃដើមនៃប្រតិបត្តិការ។
ខ. ដំណោះស្រាយអាកប្បកិរិយា (Behavioral Approach)
ផ្នែកដែលសំខាន់មួយនៃវិស័យប្រព័ន្ធព័ត៌មាន (Information Systems) គឺជាប់ទាក់ទងនឹងបញ្ហាអាកប្បកិរិយាដែលលេចឡើងក្នុងការអភិវឌ្ឍន៍ និងការថែរក្សារយៈពេលយូរនៃប្រព័ន្ធព័ត៌មានដែលមានដូចជាៈ សមាហរកម្មយុទ្ធសាស្រ្តក្រុមហ៊ុន (Strategic Business Integration) ការរចនាម៉ូត (Design) ការអនុវត្តន៍ការងារ (Implementation) ការប្រើប្រាស់ធនធាន (Utilization) ហើយនឹងការគ្រប់គ្រងគឺមិនអាចត្រូវបានគេ ស្រាវជ្រាវជាមួយនឹងគម្រូនៃវិធីសាស្ត្រ Technical Approach បានទេ។ គោលការណ៍អាកប្បកិរិយាទាំងនោះកើតចេញពីទ្រឹស្តី នឹងគោលគំនិតសំខាន់ៗមានដូចជាៈ
- Sociology: សិក្សាពីប្រព័ន្ធព័ត៌មានជាមួយការយល់ឃើញចំពោះក្រុមហើយក្រុមហ៊ុនផ្តោត
លើការអភិវឌ្ឍន៍ប្រព័ន្ធថាតើប្រព័ន្ធមានផលប៉ះពាល់ដូចម្តេចទៅលើបុគ្គលម្នាក់ៗ ក្រុម នឹង
អង្គភាពទាំងមូល។
- Psychology: សិក្សាអំពីប្រព័ន្ធព័ត៌មានជាមួយនឹងចំំណាប់អារម្មណ៍ថាតើអញនកធ្វើសេចក្តី
សម្រេចចិត្តទាក់ទងធនធានមនុស្សទទួលដឹង និងប្រើប្រាស់ប្រព័ន្ធព័ត៌មានជាផ្លូវការដោយ
របៀបណា។
- Economic: សិក្សាលើប្រព័ន្ធព័ត៌មានជាមួយនឹងចំណាប់អារម្មណ៍អ្វីដែលប្រព័ន្ធបានប៉ះទង្គិច
ទៅលើការត្រួតពិនិត្យនឹងប្រព