ប្រព័ន្ធព័ត៌មានគេអាចកំណត់និយមន័យតាមបែបបច្ចេកថាជាសំណុំនៃធាតុផ្សំដែលជាប់ទាក់
ទងគ្នាដែលប្រមូល និងទទួលមកវិញដំណើររក្សាទុក ហើយនិងចែកចាយព័ត៌មាន ដើម្បីគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ការសហប្រតិបត្តិការ និងការត្រួតពិនិត្រនៅក្នុងអង្គភាព។ បន្ថែមលើគុណសម្បត្តិខាងលើវាក៏អាចជួយអ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិកឲ្យគិតវិភាគបញ្ហាលាតត្រដាងនូវបញ្ហាស្មុគស្មាញ និងបង្កើតនូវផលិតផលថ្មី។ព័ត៌មាន (Information) មានន័យថាជាទិន្នន័យ (Data) ដែលបញ្ជូនចូលក្នុងទម្រង់មួយដែលមានអត្ថន័យ និងមានប្រយោជន៍ដល់មនុស្សជុំវិញខ្លួន។
ទិន្នន័យ (Data) គឺជាសង្វាក់នៃព័ត៌មានដើមដែលតំណាងឲ្យព្រឹត្តិការណ៍កើតឡើងក្នុងអង្គភាព ឬក៏ជាបរិយាកាសដែលអាចមើលឃើញមុនពេលដែលពួកវា ត្រូវបានគេរៀបចំចូល ទៅក្នុងទម្រង់មួយដែលមនុស្សអាចយល់ និងប្រើប្រាស់បាន។



